(កែប)៖ នៅខណៈពេលនេះ សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងអញ្ជើញចូលរួមសំណេះសំណាលជាមួយ ក្មួយៗសិស្សានុសិស្សនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ស្ថិតនៅក្នុងសង្កាត់អូរក្រសា ក្រុងកែប ខេត្តកែប។

នៅក្នុងឱកាសជួបសិស្សានុសិស្ស សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសផ្តល់អគារសិក្សាមួយខ្នង កំពស់៣ជាន់ និង១៥បន្ទប់។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នឹងធ្វើយុទ្ធនាការចុះគ្រប់២៥រាជធានី-ខេត្ត ដើម្បីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ព្រមទាំងក្មួយៗសិស្សានុសិស្ស។ ខេត្តមួយចំនួនដែលសម្តេចបានបញ្ចប់យុទ្ធនាការនេះ មានដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ស្ទឹងត្រែង ក្រចេះ និងខេត្តកំពត៕