(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសខ្លាំងៗថា ប្រសិនបើមានអ្នកណាម្នាក់ យកស្លាកសុវត្ថិភាព (ចំណាំងផ្លាត) ទៅលក់ឲ្យប្រជាពលរដ្ឋក្នុងតម្លៃ ណាមួយ ត្រូវឃាត់ខ្លួននៅនឹងកន្លែងតែម្តង ពីព្រោះស្លាកសុវត្ថិភាពនេះ គឺចែកជូនដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទូទាំងប្រទេស, ហើយមិនត្រូវចាំរហូត ដល់មាន ប្រជាពលរដ្ឋ២០០-៣០០នាក់ ទើបចែកជូនពលរដ្ឋនោះទេ ត្រូវទៅចែកជូនមួយៗ​ដល់ផ្ទះតែម្តង កុំចាំទុកច្រើនទើបចែក។

ប្រមុខរាជរដ្ឋាភិបាល ក៏បានព្រមានដល់​អាជ្ញាធរ ដែលប្រមូលប្រជាពលរដ្ឋបានច្រើន ទើបចែកអត្តសញ្ញាណបណ្ណជូនពួកគាត់នាកន្លងមក ហើយផ្សាយតាមទូរទស្សន៍ ដើម្បីឱ្យនាយករដ្ឋមន្រ្តីឃើញ, នោះសម្តេចមិនសរសើរនោះទេ គឺជេរតែម្តង។ សម្តេចថា ការធ្វើបែបនេះគឺខាតពេលវេលារបស់ ប្រជាពលរដ្ឋ។ សម្តេចជំរុញ ឱ្យអាជ្ញាធរយកអត្តសញ្ញាណបណ្ណប្រគល់ ជូនប្រជាពលរដ្ឋ​ដល់គេហដ្ឋានតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ នឹងមានយុទ្ធនាការចែកស្លាកសញ្ញា សុវត្ថិភាព (ចំណាំងផ្លាត) ជាង ៣លាន៤សែន ដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ខណៈសម្តេចថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៤៤ នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ ។

សូមជំរាបថា ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ដែល​ប្រើប្រាស់​គោ​យន្ត​ រឺ​ម៉ក​ម៉ូតូ​ កង់​ និង​ រទេះគោ​ដែល​គ្មាន​ភ្លើង​បំភ្លឺ​នៅ​ពេល​យប់​ នឹង​ទទួល​បាន​ស្ទី​គ័​រសុវត្ថិភាព (ចំណាំងផ្លាត) ​សម្រាប់​បិទការពារ​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​យប់​ ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ដោយ​ឥត​គិតថ្លៃ​ ដើម្បី​បញ្ជៀ​សរាល់​គ្រោះថ្នាក់​ចរាចរណ៍ ​ជាយថាហេតុ​ ដែល​កន្លង​មក​គ្រោះថ្នាក់​ភាគច្រើន​កើតឡើង​ទៅ​លើ​គោ​យន្ត ​ដែល​សារ​តែ​គ្មាន​ភ្លើង​បំភ្លឺ​។ គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​កើតឡើង​ដោយសារ​ការ​មើល​ មិនឃើញ​នៅ​ពេល​យប់ ​ដូច្នេះ​ពេល​បិទស្ទី​គ័​រ​នេះ​ ទៅ​វា​នឹង​មាន​ពន្លឺ​ចំណាំងផ្លាត​ ពេល​ឡាន​បើក​ទៅ​នឹង​អាច​ដឹង​ថា​ មាន​គោ​យន្ត​ មាន​រឹ​ម៉ក​ម៉ូតូ​ កង់​ និង រទេះគោ​ជាដើម ​វា​នឹង​អាច​បញ្ជៀ​សបាន​នូវ​គ្រោះថ្នាក់​៕​

សូមទស្សនា និងស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖