(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថានៅថ្ងៃទី០១ ខែសីហា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរា​ចរណ៍​នៅ​​ទូទាំង​ប្រទេស​កើតឡើងចំនួន ១៤លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ប្រុស) រង​​​របួសធ្ងន់១៤នាក់ ​(ស្រី២នាក់) និងរបួសស្រាល៣នាក់ (ស្រី២នាក់ )។

ប្រភពដដែលបញ្ជាក់ទៀតថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរា​ចរណ៍ទាំង១៤លើក​នេះ បណ្តាលឲ្យ​ខូច​ខាត​យាន​យន្ត សរុបចំនួន២៤គ្រឿង រួមមានម៉ូតូ​ចំនួន១៩គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង រថយន្តធុនធំ ចំនួន ១គ្រេឿង យានផ្សេងៗ ចំនួន២គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយ មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់ ​​ចរាចរណ៍ ​រួមមាន ល្មើសល្បឿន៦លើក (ស្លាប់៣នាក់) , ស្រវឹង ៣លើក (ស្លាប់៣នាក់),ប្រជែងគ្រោះថ្នាក់១លើក ,មិនប្រកាន់ស្តាំ១លើក, បត់គ្រោះថ្នាក់១លើក និងមិនគោរពសិទ្ធិ២លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍១៨នាក់ ​ (យប់៨នាក់ ) ។

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ​២០១៦​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្ត​ច្បាប់​ចរា​ចរណ៍​​ផ្លូវគោកឃើញ​ថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២៨៦១គ្រឿង ក្នុង​នោះបានធ្វើ​ការអប់រំ​ចំនួន១២៧៨គ្រឿង ​និងពិន័យ​សរុបចំនួន១៥៨៣គ្រឿង៕