(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ នឹងរៀបចំខួប១ឆ្នាំ នៃថ្ងៃបង្កើតគណបក្ស នៅទីស្នាក់ការកណ្ដាលរបស់ខ្លួន ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយរំពឹងថា នឹងជាមួយអ្នកចូលរួមប្រមាណ៣០០នាក់ ដែលជាសមាជិកគណបក្សមកពីរាជធានី-ខេត្ត ដោយប្រព្រឹត្តទៅចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង១៖០០នាទីរសៀល។

សូមជម្រាបថា គណបក្សដែលកើតពីអង្គការសង្គមស៊ីវិលមួយនេះ ត្រូវបានបង្កើតឡើង នៅពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ ដែលមានប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងអង្គការសង្គមស៊ីវិលមួយចំនួនជាអ្នកគាំទ្រ។ គ.ប.ម ត្រូវបានដឹកនាំលោក យ៉េង វីរៈ ជាប្រធានគណបក្ស, លោក សាម ស៊ុនឌឿន ជាអនុប្រធាន, លោក សាម អ៉ីន អគ្គលេខាធិការ, និងលោក ប៉ោ សេដ្ឋា ជាហិរញ្ញិកនៃគណបក្ស៕