(​ភ្នំពេញ)៖ នៅថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦ម្សិលមិញ​នេះ កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទ ល្មើស​ជួញ ដូរ​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៦​ករណី​ ឃាត់​មនុស្សចំនួន​១៥​នាក់ ក្នុងនោះមាន​មុខសញ្ញា​ជួញដូរ៥​នាក់ និងមុខសញ្ញា​ប្រើប្រាស់១០​នាក់ និង​រឹបអូស​បា​មេ​តំ​ហ្វេ​តា​មីន​ (ice) ០.៤៣​ក្រាម​, ១​កញ្ចប់​ធំ​ និង​១៧​កញ្ចប់​តូច​ នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ទីតាំង​ដែល​បង្ក្រាបបាន​ទី​១.ភ្នំពេញ ប​ង្រ្កាប៣​ករណី​ ឃាត់ខ្លួនមុខសញ្ញា​ប្រើប្រាស់១០​នាក់​ ដកហូតមេ​តំ​ហ្វេ​តា​មីន​ (ice) ៤​កញ្ចប់​តូច​, ទី​២.កណ្ដាល ប​ង្រ្កាប១​ករណី​ឃាត់ខ្លួនមុខសញ្ញា​ជួញដូរ២​នាក់​ ដកហូតមេ​តំ​ហ្វេ​តា​មីន ​(ice) ៣​កញ្ចប់​តូច​, ទី​៣.ក្រចេះ ប​ង្រ្កាប១​ករណីឃាត់ខ្លួនមុខសញ្ញា​ជួញដូរម្នាក់ ដកហូតមេ​តំ​ហ្វេ​តា​មីន ​(ice) ១​កញ្ចប់​ធំ និង​១០​កញ្ចប់​តូច​, ទី​៤.ត្បូងឃ្មុំ ប​ង្រ្កាប១​ករណី ឃាត់ខ្លួនមុខសញ្ញា​ជួញដូរ២​នាក់ ដកហូតមេ​តំ​ហ្វេ​តា​មីន ​(ice) ០.៤៣​ក្រាម ៕