(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០១ ខែសីហានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការ​ប្រគល់ប្រាក់រង្វាន់សរុប ចំនួន ៥៦៤,៩០០,០០០រៀល  ជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនីជយលាភីមេគង្គហេ្គម និងជយលាភីជើងឯកអាស៊ី ប្រភេទកីឡាជីនឡូន ដែលនឹងរៀបចំឡើងនៅម៉ោង៤៖៣០នាទីរសៀលថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៦។

ពិធីប្រគល់ប្រាក់រង្វាន់នោះ នឹងត្រូវរៀបចំឡើងនៅ សាលប្រជុំ «ក» នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ៕