(ម៉ូស្គូ)៖ វិមានក្រឹមឡាំង បានប្រកាសឲ្យដឹងថា មនុស្សទាំង ៥នាក់នៅលើឧទ្ធម្ភាគចក្រ ត្រូវបានសម្លាប់ បន្ទាប់ពីក្រុមឧទ្ទាមស៊ីរី បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររុស្ស៊ី ប្រភេទ Mi-8​ នៅក្នុងខេត្ត Idlib ប្រទេស​ស៊ីរី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយ Update នៅមុននេះបន្តិច។

នៅប៉ុន្មាននាទីមុននេះ មន្ត្រីការជាតិរុស្ស៊ី បានថ្លែងឲ្យដឹងថា ឧទ្ធម្ភាគចក្រ Mi-8 រុស្ស៊ីមួយគ្រឿង ត្រូវបានក្រុមឧទ្ទាម​ស៊ីរី បាញ់ទម្លាក់នៅក្នុងខេត្ត Idlib ដែលការបាញ់ទម្លាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាម ISIS គំរាម​សម្លាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin៕