(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសាលា ឌឺ លើននីង លែប (The Learning Lab) រួមនិងសិស្សានុសិស្ស អាណាព្យបាលសិស្សជាច្រើននាក់ទៀត បានប្រារព្ធខួបគម្រប់ដប់ឆ្នាំ នៃការបង្កើតបើកការអប់រំនៅកម្ពុជា។ ពិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។

ក្នុងពិធីនោះ នាយិកាសាលា The Learning Lab បានលើកឡើងថា ការជួបជុំនេះ គឺជាពិធីដ៏ពិសេសមួយ ដែលមានលក្ខណៈ ដូចជាក្រុមគ្រួសារដ៏ជិតស្និទ្ធ។ លោកស្រីបន្តថា កម្មវិធីថ្ងៃនេះ មិនមែនគ្រាន់តែជាការអបអរសាទរគម្រប់ខួប ១០ឆ្នាំ នៃសាលា ឌឺ លើនលែប ឡើយ ប៉ុន្តែក៏ដើម្បីអបអរសាទរជីវិត និងការងារជាង ២០ឆ្នាំក្នុងប្រទេសកម្ពុជាផងដែរ។ នាយិកាសាលារូបនេះ បានបន្ថែមទៀតថា ការបើកសាលាបង្រៀនមួយនេះ ដើម្បីបង្វឹកបង្វឺនដល់ប្រជាជនកម្ពុជា ឲ្យបង្រៀនភាសាអង់គ្លេស។

សាលា The Learning Lab បានបង្កើតឡើងក្នុងទីក្រុងភ្នំពេញតាំងពីឆ្នាំ២០០៦ មកម្ល៉េះ។ សាលារៀន The Learning Lab ជាសា លា ដែលបង្រៀនតាមស្ដង់ដាតាមកម្មវិធីសិក្សាសិង្ហបុរី ដែលមានកំរិតសិក្សាចាប់ពីថ្នាក់ទារកដ្ឋាន រហូតដល់ថ្នាក់បឋមសិក្សាទី៦។

ដើម្បីពង្រឹងគុណភាពអប់រំ សាលាតែងតែបង្កើតវគ្គបណ្ដុះបណ្ដាលសម្រាប់គ្រូបង្រៀន ជារាងរាល់សប្ដាហ៍។ មិនត្រឹមតែប៉ុណ្ណោះសាលាបានសហការ នឹងស្ថាប័ន Cambridge/Springboad ក្នុងការឲ្យសិស្សានុសិស្សធ្វើតេស្ដប្រឡងស្តង់ដាចក្រភពអង់គ្លេស ដើម្បីឲ្យសិស្សានុសិស្សទទួលបានគុណភាពទទួលស្គាល់ជាអន្ដរជាតិ។

នាយិកាសាលា The Learning Lab បានថ្លែងអំណរគុណ ចំពោះអាណាព្យាបាល និងសិស្សានុសិស្ស ដែលផ្តល់ទំនុកចិត្តជាមួយ សាលា The Learning Lab និងជ្រើសរើសសាលា The Learning Lab ដើម្បីពង្រឹងនូវពុទ្ធិ៕