(ភ្នំពេញ)៖ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានធ្វើការណែនាំ និងក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទទាំងអស់ត្រូវពង្រឹង និងបង្កើនសកម្មភាពកាន់តែខ្លាំងឡើង ក្នុងការជួយដោះស្រាយ ក៏ដូចជាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ក្នុងទឹកដីខណ្ឌឬស្សីកែវ។

លោកអភិបាលខណ្ឌ និងភរិយា លោកស្រី អាន ផល្លា ប្រធានសមាគមនារីខណ្ឌ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះបានរៀបចំពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ, បុគ្គលិកជាប់កិច្ចសន្យាខណ្ឌ និងប្រជាការពារខណ្ឌ សរុប១៣០នាក់ និងបានចែកវត្ថុអនុស្សាវរីយ៍ជាក្រណាត់អាវ១ដុំ និងថវិកា២ម៉ឺនរៀល ក្នុង១នាក់ផងដែល។ សូមបញ្ជាក់ផងដែរថា ថវិកា និងវត្ថុអនុស្សាវរីយ៍ទាំងនេះជាអំណោយ របស់លោកស្រីអាន ផល្លា ភរិយាលោកអភិបាល៕