(តួកគី)៖ រដ្ឋាភិបាលតួកគី បានបញ្ជាឲ្យបិទប្រព័ន្ធផ្សព្វផ្សាយជាង ១៣០ ស្ថាប័ន និង​យោធាប្រមាណជាង ១៦០០នាក់ត្រូវបាន បណ្ដេញចេញពីអង្គភាព ក្រោយពីការធ្វើរដ្ឋប្រហារ ដោយយោធាមិនបាន​សម្រេច​កាលពី​ថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកក្កដា។

ក្នុងចំណោមស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានបញ្ជាឲ្យបិទនោះ រួមមាន​ភ្នាក់ងារព័ត៌មានចំនួន ៣, ស្ថានីយវិទ្យុចំនួន ២៣, ប៉ុស្ដិ៍ទូរទស្សន៍​ចំនួន ១៦, កាសែតចំនួន ៤៥, ទស្សនាវដ្ដីចំនួន ១៥ ព្រមទាំង​ស្ថាប័ន​បោះពុម្ព និង​ចែកចាយចំនួន ២៩។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះ មានករណីធ្វើរដ្ឋប្រហារដោយយោធាមួយ ដើម្បី​ទម្លាក់​​ប្រធានាធិបតីតួកគីលោក Tayyip Erdogan ចេញពីតំណែង ប៉ុន្តែជាសំណងអាក្រក់ រដ្ឋប្រហារត្រូវបាន​បរាជ័យ៕