(ភ្នំពេញ)៖ គណៈមេធាវីនៃកម្ពុជា បានចេញសេចក្តីសម្រេចលុបចោលឈ្មោះ មេធាវី ស៊ុន សំអុល ចេញពីបញ្ជីគណៈមេធាវីចាប់ពីថ្ងៃ ចេញសេចក្តីសម្រេច នេះតទៅ។

លោក ស៊ុន សំអុល ជាមេធាវី កាន់អត្តលេខ ៦៨៨ និងបានបំរើការជាមេធាវីពេញសិទ្ធនៅឆ្នាំ២០១០ មានទីលំនៅប្ច្ចុប្បន្ន ស្ថិតនៅសង្កាត់ បឹងកក់២  ខណ្ឌទួលគោក  រាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីសម្រេចរបស់គណៈមេធាវីនៃកម្ពុជា មិនបានបញ្ជាក់ពីមូលហេតុ នៃការលុបឈ្មោះ​មេធាវី ស៊ុន សំអុល ចេញពីបញ្ជីគណៈមេធាវី នៃកម្ពុជាឡើយ។

លោក ស៊ុន សំអុល ត្រូវបានប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ រាយការណ៍ថា ជាមេធាវីមិនប្រកបតាមវិជ្ជាជីវៈជាមួយសំណុំរឿងក្តីជាច្រើន នៅខេត្តព្រះសីហនុ។

សូមអានសេចក្តីសម្រេចរបស់គណៈមេធាវីនៃកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖