(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ បានដាក់ចេញនូវវិធានការ៤ចំណុចសំខាន់ៗ ដើម្បីឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានី-ខេត្តទាំងអស់អនុវត្តន៍ឲ្យមានប្រសិទ្ធ ក្នុងការទប់ស្កាត់ការសាងសង់សំណង់ខុសលិខិតអនុញ្ញាត ដែលជាហេតុនាំឲ្យមានបញ្ហា។

ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ដើម្បីពង្រឹងក៏ដូចជាទប់ស្កាត់កាសាងសង់ខុស ប្រធានមន្ទីរៀបចំដែនដី ត្រូវអនុវត្តន៍នៅវិធានការ មួយចំនួនដូចខាងក្រោម៖

១-ចាត់មន្រ្ដីជំនាញចុះត្រួតពិនិត្រ ការបោះបង្គោលទីតាំងសំណង់ គ្រប់ការដ្ឋានសំណង់ ដែលចាប់ផ្ដើមសាងសង់ ដោយកំណត់និយាម ការច្បាស់លាស់តាមគម្លាតប្លង់ ដែលបានអនុញ្ញាត និងមានកំណត់ហេតុជាផ្លូវការ បន្ទាប់ពីទទួលកាស្នើ សូមពីម្ចាស់សំណង់។

២-ធ្វើការផ្អាកជាបណ្ដោះអាសន្ន ចំពោះការដ្ឋានសំណង់ ដែលចាប់ផ្ដើមសាងសង់ ដោយពុំមានមន្ដ្រីជំនាញចុះត្រួតពិនិត្យការបោះ បង្គោលទីតាំសំណង់។

៣-បន្ដណែនាំម្ចាស់សំណង់ និងអ្នកទទួលម៉ៅការសំណង់ ឲ្យយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនិងវិស័យសំណង់ និងផលលំបាក នៃការសាងសង់ដែលមិនគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

៤-ធ្វើការតាមដានគ្រប់ការដ្ឋាន ដែលចាប់ផ្ដើម និងកំពុងដំណើរកាសាងសង់ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវតាមផ្លូវច្បាប់ នៃការសាងសង់៕

សម្រាប់ព័ត៌មានលម្អិត សូមអានលិខិត របស់ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ទាំងស្រុង៖