(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបញ្ចប់ការសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនអាជីវករ និងប្រជាពលរដ្ឋក្នុងផ្សារសាមគ្គីខេត្តក្រចេះ រួចមក នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ សម្តេចបានបន្តដំណើរតាមផ្លូវ និងបានចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ក្រចេះក្រុង។

ក្នុងឱកាសចុះជួបសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យ៉ាងច្រើនកុះករ ជាមួយនឹងភាពរីករាយយ៉ាងខ្លាំងបំផុត។

អ្វីដែលពិសេសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសាងសង់បន្ទប់រៀន ចំនួន៤៨បន្ទាប់ អគារមានកម្ពស់៣ជាន់៕