(ភ្នំពេញ)៖ KARCHER ជាផលិតផលលេខ១ខាងសម្អាត ពីប្រទេសអាឡឺម៉ង់ និងធ្វើការដាក់បង្ហាញម៉ាស៊ីនលាងសម្អាតរបស់ខ្លួន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់៣១ ខែកក្កដានេះ នៅសាខារបស់ខ្លួនតាមបណ្ដោយផ្លូវម៉ៅសេទុង ផ្ទះលេខ២២៤។

ការដាក់តាំងផលិតផលនេះ ធ្វើឡើងដើម្បីបង្ហាញដល់សាធារណៈជនឲ្យយល់ដឹងកាន់តែច្បាស់ ពីអត្ថប្រយោជន៍ និងគុណភាពរបស់ម៉ាស៊ីន KARCHER។ លើសពីនេះទៅ ទៀត អ្នកដែល​មកទស្សនាការដាក់តាំងផលិតផលទាំងអស់ អាចសាកល្បងពីសមត្ថភាពរបស់ម៉ាស៊ីននេះដោយផ្ទាល់ ហើយនិងទទួលបានការពន្យល់ ណែនាំពីលក្ខណៈ ពិសេសរបស់ម៉ាស៊ីនលាងសម្អាត និងសមត្ថភាព។

នៅក្នុងនោះផងដែរ ក៏មានធ្វើការតាំងបង្ហាញម៉ាស៊ីនសម្អាតដ៏ពិសេស ដែលប្រើដោយប្រើចំហាយទឹកក្ដៅ (Steam Cleaner) ដែលគិតគូពីអនាម័យ និងសុខភាពរបស់លោក អ្នកប្រើប្រាស់ទៀតផង។

គួរបញ្ចាក់ផងដែលថា KARCHER ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន RMA Cambodia។

ទំនាក់ទំនងព័ត៌មានបន្ថែម៖

សាខា Home-Fix អាស័យដ្ឋាន: ផ្ទះលេខ.224, មហាវិថីម៉ៅសេទុង(st. 245) , ក្រុងភ្នំពេញ។

Tel: +855 (0)12 492 800 E-mail: [email protected]