(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកវគ្គបណ្តុះបណ្តាលមួយ ដើម្បីអប់រំដល់គ្រូបង្គោល ក្នុងការផ្សព្វផ្សាយបញ្ជ្រាប ការប្រឆាំងអំពើពុករលួយ ជូនដល់សិស្សានុសិស្សកម្រិតបឋមសិក្សា ក្នុងប្រទេសកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងនៅអង្គភាពប្រឆាំងអំពើពុករលួយ នឹងមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ២៩ ខែកក្កដា ឆ្នាំ២០១៦ ដោយមានសិក្ខាកាមជាច្រើនចូលរួម។

ការបើកវគ្គបណ្តុះបណ្តាលនេះ ត្ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា៕