(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ប្រចាំ​ថ្ងៃ​ទី​២៥​ កក្កដា​ ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលបាន ​បង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៦​ករណី ​ឃាត់​មនុស្ស​៩​នាក់​ ក្នុងនោះមុខសញ្ញា​ជួញដូរ​​៦​នាក់ និង ​មុខសញ្ញា​ប្រើប្រាស់​៣​នាក់ រឹបអូស​មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​ធំ ​និង​៩​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួន ដោយនគរបាល​កណ្ដាល​ បង្ក្រាប២​ករណី​ឃាត់ខ្លួន​៣​នាក់​, នគរបាល​ខេត្តស្វាយ​រៀង បង្ក្រាប១​ករណី​​ឃាត់ខ្លួន​២​នាក់​, នគរបាលខេត្តព្រះ​សីហ​នុ ​ប​ង្រ្កា​ប​១​ករណីឃាត់ខ្លួន​ ២​នាក់​, នគរបាល​ខេត្តកំពង់ចាម ​ប​ង្រ្កា​ប​១​ករណី​ (​ដីកា) ឃាត់ខ្លួន​ម្នាក់ និងខេត្ត​សៀមរាប ​ប​ង្រ្កា​ប​១​ករណី​ឃាត់ខ្លួន​ម្នាក់៕​