(ភ្នំពេញ)៖ រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋ នៅខណ្ឌដូនពេញ ក្នុងសង្កាត់វត្តភ្នំ សង្កាត់ផ្សារកណ្តាល១ និងផ្សារកណ្តាល២ ពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ចាប់ពីម៉ោង២២៖០០នាទីយប់ដល់ ម៉ោង០៤៖០០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ដើម្បភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ ៥០០មីល្លីម៉ែត្រ ជំនួសបំពង់បច្ចុប្បន្ននៅលើផ្លូវ១០៨ ចាប់ពីផ្លូវខាងក្រោយធនាគារកាណាឌីយ៉ា ដល់ផ្លូវលេខ៦១ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

រដ្ឋាករទឹកបានបញ្ជាក់ថា ក្នុងរយៈពេលតភ្ជាប់នេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រៀមបំរុងទឹកទុកសំរាប់ប្រើប្រាស់ ក្នុងអំឡុងពេលដែល ក្រុមការងារធ្វើការភ្ជាប់បំពង់មេនាំទឹកថ្មីនេះ និងមេត្តាយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះ៕