(ភ្នំពេញ)៖ មេធាវីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានសម្រេចដកពាក្យបណ្តឹងដែលប្តឹង លោក ស ឡុងដេត អតីតសមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន បន្ទាប់ពីបុគ្គលនេះ បានចេញវីដេអូទទួលស្គាល់កំហុស និងសុំទោស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីមេធាវីដកពាក្យបណ្តឹងនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញសេចក្តីសម្រេច តម្កល់សំណុំរឿងនេះទុកឥតចាត់ការផងដែរ៕

ខាងក្រោមនេះជាលិខិតរបស់មេធាវី និងសេចក្តីសម្រេចរបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖