(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមេដឹកនាំមានទឹកចិត្តសណ្តោសប្រណីដែលបានផ្តល់ឱកាសដល់យុវជនមកពីគ្រប់និន្នាការទាំងអស់ អាចបញ្ចេញសមត្ថភាពរៀងៗខ្លួន ដើម្បីចូលរួមកសាងប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។

លោក ម៉េង ហេង បានលើកឡើងថា៖ «បើយើងនិយាយទៅប្រមុខថ្នាក់ដឹកនាំគាត់សន្តោសប្រពៃ គាត់យល់យោគខ្លាំងណាស់ គាត់ដើរតាមជនបរទេស អាឡិច សាកទៅធ្វើនៅឡាវ ថៃ ភូមា មើលគេបាញ់សម្លាប់ចោល នៅប្រទេសខ្មែរជាប្រទេសមួយមានការប៉ះពាល់ដល់កម្មជនបរិស្ថានតិចជាងគេ តែគាត់យករូបភាពហ្នឹងប្រឆាំងរដ្ឋាភិបាលខ្លួនឯង អាហ្នឹងជារឿងដែលខ្ញុំសោកស្តាយបំផុត»

យុវជនរូបនេះ បានបញ្ជាក់ថា ដោយសារតែបានឃើញរូបភាពបែបញុះញង់របស់យុវជនជ្រុលនិយមមួយចំនួនដែលទទួលបានបណ្តុះបណ្តាលពីសំណាក់ជនបរទេសនេះហើយ ទើបសម្រេចចិត្តមកចូលរួមជាមួយរដ្ឋាភិបាល និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលវិញ។

ប្រធានអង្គការមាតាធម្មជាតិ ក៏បានស្នើឱ្យយុវជនពិចារណាឡើងវិញចំពោះទង្វើដែលយុវជនមួយចំនួនតូចនេះបានព្រឹត្តកន្លងមក។

លោកបានគូសបញ្ជាក់ថា៖ «ឥឡូវនេះឃើញជាក់ស្តែងសង្គមស៉ីវិល សកម្មជនបរិស្ថានផ្សេងៗ សកម្មជនគណបក្សប្រឆាំងគាត់ងាកមកចូលរួមដោយសារប្រមុខថ្នាក់ដឹកនាំសម្តេចពុក គាត់មានចិត្តសណ្តោសប្រណី គាត់មិនដែលស្អប់ខ្ពើមយុវជនណា មិនដែលស្អប់ខ្ពើមប្រជាជន ឬមួយនិន្នាការនយោបាយណាមួយទេ ឱ្យតែមានចំណេះដឹង បទពិសោធន៍ គាត់ផ្តល់ឱកាសទាំងអស់ ផ្តល់ឱកាសឱ្យយើងបញ្ចេញសមត្ថភាពក្នុងការកសាងប្រទេសជាតិ»

ក្នុងនាមជាយុវជនគួរលុបបំបាត់ឱ្យអស់រូបភាពរិះគន់ វាយប្រហារ លាភពណ៌នូវព័ត៌មានមិនពិតមកលើរាជរដ្ឋាភិបាល។ ការលាភពណ៌នេះជារូបភាពមួយអាក្រក់បំផុត។ ដូច្នេះ សូមយុវជនទាំងអស់បើកចិត្តឱ្យទូលាយ ដើម្បីរួមគ្នាមកអភិវឌ្ឍន៍ប្រទេសជាតិ។

លោក ម៉េង ហេង បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជា ដែលធ្លាប់ស្តាប់ការឃោសនារបស់យុវជនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកាន់តែច្រើនឡើងបានយល់ច្បាស់ពីគុណតម្លៃរបស់រាជរដ្ឋាភិបាល ដែលបានធ្វើកិច្ចការគ្រប់បែបយ៉ាងណាដើម្បីប្រទេសជាតិ រួមទាំងកិច្ចការពារ អភិរក្សធនធានធម្មជាតិ ដែលផ្ទុយស្រឡះពីការផ្សព្វផ្សាយនូវព័ត៌មានមិនពិតទាំងនោះ៕

សូមទស្សនាវីដេអូរបស់លោក ម៉េង ហេង ដូចខាងក្រោម៖