(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

គណៈកម្មកានេះ មានលោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ជាប្រធាន និង លោក ឱម សំអែល អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី ជាអនុប្រធាន និងមានសមាជិក ៩រូបផ្សេងទៀត។

គណៈកម្មការនេះ មានភារកិច្ច៖ ១-ណែនាំ និងតាមដានការងារ ចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅគ្រប់អង្គភាពប្រើប្រាស់ ក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ២-ត្រួតពិនិត្យ និងចុះហត្ថលេខាលើបញ្ជីសារពើភ័ណ្ឌទ្រព្យ សម្បត្តិរដ្ឋរបស់ក្រសួងរៀបចំដែនដី និងទី៣-ធ្វើរបាយការណ៍អំពើលទ្ធផលនៃការជួល ការលក់ និងការដូរចលនទ្រព្យ និងអចលនទ្រព្យរបស់ក្រសួងរៀបចំដែនដី៕

ព័ត៌មានលម្អិត សូមអានសេចក្តីសម្រេច របស់ក្រសួងរៀបចំដែនដីទាំងស្រុង៖