(ព្យុងយ៉ាង)៖ យន្តហោះមួយគ្រឿងរបស់អាកាសចរណ៍ Koryo នៃប្រទេសកូរ៉េខាងជើង បានឆាបឆេះត្រង់ផ្នែកមួយ ពេលកំពុងហោះហើរពីទីក្រុងព្យុងយ៉ាង សំដៅទៅទីក្រុងប៉េកាំងប្រទេសចិន និងបានបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់ នៅទីក្រុង Shenyang ភាគឦសានប្រទេសចិនតែម្តង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រទី២២ ខែកក្កដា ឆ្នាំ២០១៦។

រហូតមកដល់ពេលនេះ គេនៅមិនទាន់ទទួលបានព័ត៌មានថា មូលហេតុអ្វីបានជានាំឲ្យយន្តហោះខាងលើនេះឆាបឆេះ ហើយនិងមនុស្សប៉ុន្មានអ្នករងគ្រោះថ្នាក់នោះឡើយ។ សម្រាប់ព័ត៌មានលម្អិត នឹងមានការចេញផ្សាយនៅពេលបន្តិចទៀត៕