(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ ព្រឹទ្ធសភាកម្ពុជា នឹងបន្តបើកសម័យប្រជុំលើកទី១០ នីតិកាលទី៤ របស់ខ្លួន ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន២ ដែលបានអនុម័តដោយរដ្ឋសភា នាពេលកន្លងទៅ។

សម័យប្រជុំព្រឹទ្ធសភានេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ ដោយមានរបៀបវារៈសម្រាប់សម័យប្រជុំនេះ មានដូចជា៖

*១៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ។
*២៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្មអាស៊ាន៕