(ក្រចេះ)៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកឆ្លូង ខេត្តក្រចេះ បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលខ្សាច់អណ្តែត បានចុះត្រួតពិនិត្យទីតាំងលេងឡូតូ និងមាន់ជល់តាមអនឡាញ ចំនួន ០២ទីតាំង និងធ្វើកិច្ចសន្យាឱ្យម្ចាស់ទីតាំងបញ្ឈប់លេងល្បែងស៊ីសង់គ្រប់ប្រភេទ នៅឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។

យោងតាមរបាយការណ៍នគរបាលស្រុកឆ្លូង ដែលភ្នាក់ងារ Fresh news ទទួលបាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ថា កម្លាំងនគរបាលបានចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យាបញ្ឍប់ទីតាំងទាំងពីរនេះ ធ្វើឡើងកាលពីម្សិលមិញ។

ហើយម្ចាស់ទីតាំងទាំងពីរកន្លែងមានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ងឹម សេងថាវ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរលក់កាហ្វេ នៅភូមិ ថ្មីទី១ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ មានអជ្ញាបណ្ណ ល្បែងផ្សងសំណាង លាភមហាសម្បត្តិ ។

*ទី២៖ ឈ្មោះ កីន ឈន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរលក់កាហ្វេ នៅភូមិ ថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ គ្មានអជ្ញាបណ្ណ។ ហើយកម្លាំងនគរបាលបានណែនាំ និងធ្វើកិច្ចសន្យាម្ចាស់ទីតាំងទាំងពីរខាងលើឱ្យឈប់ផ្តល់ទីតាំងសម្រាប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

សូមបញ្ជាក់ថា ទីតាំងជល់មាន់តាមអនឡាញ មិនមានអាជ្ញាបណ មិនមែនមានតែស្រុកឆ្លូងនោះទេ មានគ្រប់បណ្ដាស្រុក ក្នុងខេត្តក្រចេះជាច្រើនកន្លែង កំពុងលេងតាមហាងការហ្វេតូចៗ នៅមិនទាន់បានធ្វើការបង្រ្កាប និងហាមឃាត់ទាំងស្រុង នៅឡើយទេ។

ប្រជាពលរដ្ឋស្នើឱ្យសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ និងធ្វើការបងង្ក្រាបល្បែងជល់មាន់តាមអនឡាញ និងល្បែងផ្សេងបន្តទៀត ព្រោះថាល្បែងទាំងនេះ ធ្វើក្រុមគ្រូសារមួយចំនួនមានរឿងឈ្លោះប្រកែកគ្នា ឈានដល់ប្រើអំពើហឹង្សាក្នុងគ្រួសារ បាក់បែកប្ដីប្រពន្ធក៏មាន មិនត្រឹមតែប៉ុណ្ណោះ អាចកើតមានភាពអសន្តិសុខសង្គម ដោយសារល្បែងសុីសងនេះក៍មានដែរ៕