(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ អភិបាលស្រុកកំពង់លែង និងក្រុមការងារ រួមជាមួ យក្រុមប្រឹក្សាឃុំផ្លូវទូក បានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៣៩៩គ្រួសារ ថែលបានអញ្ជើញមកពីភូមិចំនួន៣ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង។

ក្នុងការអញ្ជើញចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋទាំង៣៩៩គ្រួសារខាងលើនេះ លោកអភិបាលស្រុក ក៏បានជួយធ្វើការផ្ទៀងផ្ទាត់បណ័្ណព័ត៌មាន និងអត្តសញ្ញាណប័ណ្ណដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់នោះ សម្រាប់អ្នកដែលមាន ឈ្មោះត្រូវចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ ដែលនិងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខាងលើនេះផងដែរ លោកអភិបាលស្រុក ក៏បានអំពាវនាវនិងផ្ដាំ ផ្ញើដល់បងប្អូន កូនក្មួយទាំងអស់ ដែលមានឈ្មោះបោះ ឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា រីឯនីតិវិធីផ្សេងៗចំពោះកាបោះឆ្នោត និងការគូសសន្លឹកឆ្នោត សូ មអនុវត្តទៅតាមការណែនាំរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតឬហៅកាត់ថា គ.ជ.ប ដែលគេបានបង្ហាត់ បង្ហាញជូនបងប្អូនប្រជាពលរដ្ឋកន្លងមក។

ការចុះសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយបង ប្អូនប្រជាពលរដ្ឋទាំង៣៩៩ គ្រួសារខាងលើនេះ លោកអភិបាលស្រុកក៏មានអំណោយមួយចំនួននិងថវិកាបន្តិច បន្តួចចែកជូនដល់ពួកគាត់គ្រប់ៗគ្នាផងដែរ៕