(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនដល់អតីតយុទ្ធជន ចំនួន១០០នាក់ មកពីខណ្ឌចំនួន០៤ (ទួលគោក សែនសុខ ពោធិ៍សែនជ័យ មានជ័យ) នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនអតីតយុទ្ធជន ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល៕