(ភ្នំពេញ)៖ នៅក្នុងកម្មវិធី ​Fresh Talk នាចុងសប្តាហ៍មុននេះ លោក មួង​ សូនី ប្រធានក្រុមការងារយុវជន១០០រាត្រី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានស្នាដៃគ្រប់គ្រាន់ ក្នុងទទួលបានការគោរព និងធ្វើរូបសំណាក់ដូចវីរបុរសនានា នៅក្នុងប្រទេសជឿនលឿន។

លោកបានលើកឡើង នៅសហរដ្ឋអាមេរិក​ អង់គ្លេស និងប្រទេសជឿនលឿន នៅពេលដែលមានវីរបុរសណាមួយ ស្តារប្រទេសចេញពីចំណុចសូន្យ ឬដោះស្រាយវិបត្តិធំៗ គឺនឹងធ្វើរូបសំណាក់ធំៗ ហើយចារឈ្មោះបុគ្គលនោះថាជាអ្នកសង្គ្រោះប្រទេសចេញពីវិបត្តិថែមទៀត។ លោកថា ស្នាដៃរបស់សម្តេចមានគ្រប់គ្រាន់ ក្នុងការទទួលបានការគោរពដូចវីរបុរសទាំងនោះ។

សូមស្តាប់ការលើកឡើងរបស់ លោក មួង សូនី៖