(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិភាក្សា អំពីការត្រៀមអនុវត្ត «គម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា» ក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅឯសាលាប្រជុំខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្ត និងលោក បួន ហេង អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់
រឹងទីប្រជុំជននិងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងកិច្ចប្រជុំស្ដីពីការផ្ដល់សេវាប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយបានល្អប្រសើរ តម្លាភាព
និង មានប្រសិទ្ធភាពខ្ពស់៕