(ភ្នំពេញ)៖ សំឡេងរបស់ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេបន្តទម្លាយថែមទៀត នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។ ម្តងនេះ ក្នុងសំឡេងបានបង្ហាញថា លោក លី សុធារ៉ាយុទ្ធ បានទាមទារឱ្យស្រីស្នេហ៍ដែលជាប្រពន្ធរបស់គេថតរូបអាសអាភាស និងស្នើសុំរួមមេត្រី។

វីដេអូអំពីទង្វើអសីលធម៌របស់មេដឹកនាំគណបក្សភ្លើងទៀនរូបនេះ ត្រូវបានគេទម្លាយជារៀងរាល់រាត្រី ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

បើតាម ហ្វេសប៊ុកឈ្មោះ Anna Andonian ដែលទម្លាយវីដេអូនេះ បានសរសេរដូច្នេះថា៖ «ស្តាប់គ្លិបសំលេងមួយនេះ ដែលអគ្គលេខាបក្សភ្លើងទៀន លី សុធារ៉ាយុត្តិ និយាយចេញមក គឺមិនត្រឹមតែជាការប្រើពាក្យសំដី ដ៏ស្មោកគ្រោក អសិលធម៌ និងមើលស្រាលលើស្ត្រីភេទប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញអោយឃើញយ៉ាងច្បាស់ផងដែរថា អគ្គលេខាបក្សរូបនេះ ពិតជាវក់ និងញៀនក្នុងការសប្បាយលួចសាហាយស្មន់ជាមួយតែស្រីៗដែលជាប្រពន្ធគេ ! ពិតជាអាណិតបុរសៗដែលជាប្តីរបស់បណ្តាស្រីស្នេហ៍របស់ លី សុធារ៉ាយុត្តិ ពេលបានលឺគ្លិបសំលេងនេះ និងគ្លិបវគ្គមុនៗ តើនឹងមានអារម្មណ៍បែបណា? ហើយម៉្យាងវីញទៀត ក៍ផ្តាំទៅសកម្មជនបក្សជា បុរសៗដែរថា ក៍គួរតែប្រយ័ត្ន ប្រយែងចំពោះប្រភេទមនុស្ស «ដល់ខេត្តណាមានប្រពន្ធចុងនៅខេត្តនោះ ដល់ឃុំណា មានស្រីស្នេហ៍នៅឃុំនោះ..»។

នេះជាវីដេអូទី១៨ហើយ ចាប់តាំងមានការទម្លាយនាថ្ងៃដំបូង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក៕

ខាងក្រោមនេះជាសំឡេងបែកធ្លាយរបស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន៖