(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៨ករណី ក្នុងនោះករណីប្រើប្រាស់៤ករណី, ដឹកជញ្ជូនរក្សាទុក២ករណី និងជួញដូរ២ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៩នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២,១៣៥ករណី ឃាត់មនុស្ស ៥,០៩៩នាក់ (ស្រី៣៣៦នាក់)៕