(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃកន្លងមកហើយ ដែលលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីក្រោមឱវាទ បានបន្តដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះទឹកប្រើប្រាស់ ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកបន្តថា មូលហេតុដែលបងប្អូនប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់នោះ គឺដោយសារតែអង្គភាពរដ្ឋករស្វយ័ត កំពុងតបណ្តាញថ្មី សម្រាប់ចែកចាយជូនបងប្អូនពលរដ្ឋ ខណៈកំណើនប្រជាពលរដ្ឋ មករស់នៅច្រើន ស្របរដូវប្រាំងផងដែរ ជាហេតុអាចខ្វះខាតទឹកស្អាតប្រើប្រាស់ ។

ចំណែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តដឹកទឹក ដើម្បីដឹកជូនប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជាយក្រុង បើនៅតែមិនគ្រប់ នឹងប្រើរថយន្តអគ្គិភ័យ ដើម្បីដឹកទឹកបម្រើជូនប្រជាពលរដ្ឋ។

ក្នុងនោះ លោកអភិបាលខណ្ឌ បានណែនាំឲ្យមានការដឹកជញ្ជូនទឹកស្អាត ចែកជូនបងប្អូនប្រជាពលរដ្ឋ គឺធ្វើឡើងចាប់ពីព្រឹកព្រលឹម រហូតគ្រប់លំនៅឋានប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់។

ទន្ទឹមគ្នានេះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ដដែលនេះ ទទួលបានការណែនាំពីអភិបាលរាជធានី លោក កៀង ចក់ អភិបាលរងខណ្ឌមានជ័យ និងមន្ត្រីក្រោមឱវាទ បានដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះទឹកប្រើប្រាស់ នៅភូមិដំណាក់ធំ២ និងភូមិប្ញស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

លោកបន្តថា មូលហេតុដែលបងប្អូនប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់នោះ គឺដោយសារតែអង្គភាពរដ្ឋករស្វយ័ត កំពុងតបណ្តាញថ្មី សម្រាប់ចែកចាយជូនបងប្អូនពលរដ្ឋ ខណៈកំណើនប្រជាពលរដ្ឋ មករស់នៅច្រើន ស្របរដូវប្រាំងផងដែរ ជាហេតុអាចខ្វះខាតទឹកស្អាតប្រើប្រាស់ ។

ជាលទ្ធផល បានដាក់ទឹកជូនពលរដ្ឋក្នុងបុរី ម៉េងលី ២០០គ្រួសារ ប្រើប្រាស់អស់៧ឡាន គឺផ្លូវពេទ្យ២៤ម៉ោង ចំនួន១៥០គ្រួសារ ប្រើប្រាស់ឡានទឹក អស់២ឡាន និងភូមិឬស្សី២ ចំនួន ៣០០គ្រួសារ ប្រើប្រាស់ឡានទឹកអស់២ឡាន។

ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ៣ ថ្លែងអំណរគុណ លោក ឃួង ស្រេង ដែលបានផ្តល់ទឹកជូនប្រជាពលរដ្ឋទាន់ពេលវេលា៕