(ភ្នំពេញ)៖ វីដេអូទី៦ ជាសំឡេងសន្ទនាបែបស្រើបស្រាលរបស់ អគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុកបន្តទៀត នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។ 

ក្នុងវីដេអូនេះ សំឡេងបុរសម្នាក់ដែលគេអះអាងថាជា លោក លី សុធារ៉ាយុទ្ធ បានប្រើប្រាស់ពាក្យលេបខាយបែបស្រើបស្រាលជាមួយស្ត្រីម្នាក់ ដែលបណ្តាញសង្គមហ្វេសបុកអះអាងថា ជាប្រពន្ធចុងរបស់លោក។

បើតាមហ្វេសប៊ុក Khmer Leak បានអោយដឹងថា៖ «អាយះទ្រូងងាប់ហើយ! អគ្គលេខាធិការបក្សភ្លើងទៀន សុធារ៉ាយុទ្ធ ពីមួយវគ្គ ទៅមួយវគ្គ ស្រីស្នេហ៍ខុសគ្នារហូត! អញ្ចឹងតើបានផ្ទៃក្នុងបក្សនិយាយតគ្នាថា បងអគ្គលេខារ៉ាយុទ្ធ ចុះទៅមួយខេត្តមានប្រពន្ធចុង១ ចុះទៅមូលដ្ឋាន១ឃុំមានស្រីស្នេហ៍ម្នាក់។ យ៉ាប់ណាស់លោកអគ្គលេខាចុះពង្រឹងប្លោក... «ខេត្ត ១ ប្រពន្ធចុង ១ ឃុំ ១ ស្រីស្នេហ៍ម្នាក់»