(ភ្នំពេញ)៖ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយកម្ពុជា នឹងនិមន្តរៀបចំពិធីបុណ្យឆ្លងជណ្តើរ និងផ្ដួចផ្ដើមកាសាងរូបបដិមា ដែលមានតម្លៃជាង១២មឺុនដុល្លា ដើម្បីឆ្លងសទ្ធាជ្រះថ្លា នៅវត្តគិរីបុប្ផាចំការល្ង (ហៅវត្តភ្នំល្ង) ស្ថិតនៅភូមិកន្លង់ ស្រុកបន្ទាយមាសខេត្តកំពត។

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី សូមនិមន្តព្រះករុណាព្រះសង្ឃគ្រប់ព្រះអង្គ និងចម្រើនពរអញ្ជើញឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មហាពុទ្ធបរិស័ទអ្នកមានចិត្តបុណ្យទាំងឡាយគ្រប់មជ្ឈដ្ឋានទាំងអស់ មេត្តាចូលរួមបំពេញបុណ្យកុសលក្នុងកម្មវិធី ពិធីបុណ្យឆ្លងជណ្ដើរ នេះឱ្យបានច្រើនកុះករ និងឱឡារិកអធិកអធម នឹងបានអនុមោទនាយកអានិសង្សក្នុងនាមជាម្ចាស់បុណ្យ គ្រប់ព្រះអង្គ-គ្រប់ៗគ្នាកុំបីខានឡើយ៕