(អានហ៊ួយ-ចិន)៖ និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) បានបើកបវេសនកាលចូលសិក្សានៅសាកលវិទ្យាល័យអានហ៊ួយ ចំនួន៣៥រូប។

ពិធីបើកបវេសនកាលនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ធ្វើឡើងក្រោមអធិបតីភាព លោក ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងតំណាងសាកលវិទ្យាល័យអានហ៊ួយ ក្រោមកិច្ចសម្របសម្រួលដោយសមាគមសភាពាណិជ្ជកម្មខេត្តអានហ៊ួយ នៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារ អ.ម.ត ចិន បានអញ្ជើញពិសាអាហារសាមគ្គីពេលថ្ងៃត្រង់ ជាមួយនិស្សិត ដើម្បីស្វែងយល់បន្ថែមអំពីការហូបចុកប្រចាំថ្ងៃរបស់និស្សិតផងដែរ៕