(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ។

តាមសេចក្ដីសម្រេចបានបញ្ជាក់ថា ត្រូវបានបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ហៅកាត់ថា «យ.ជ.ប.ទ» ដែលមានសមាសភាពដូចខាងក្រោម៖

១៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ ជាប្រធានកិត្តិយស
២៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាប្រធាន
៣៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអនុប្រធាន៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេច រ​បស់សម្ដេចតេជោ ហ៊ុន សែន៖