(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបន្តកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់ លោកកិត្តិនីតិកោសលបណ្ឌិត ស៉ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពលើវិសោធនកម្ម ប្រការ ចំនួន១០ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីជូនដំណឹងដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ថា កិច្ចប្រជុំនឹងធ្វើឡើងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅអគារ ស វិមានរដ្ឋចំការមន។

សូមជម្រាបថា ប្រធានស្ដីទីព្រឹទ្ធសភា បានស្នើសុំពិនិត្យធម្មនុញ្ញភាពលើវិសោធនកម្ម ប្រការ២ ប្រការ ៧ ប្រការ ៨ ប្រការ ២៩ ប្រការ ៣៩ ប្រការ ៤២ ប្រការ ៥៧ ប្រការ ៦០ ប្រការ ៧២ និងប្រការ ៨៤ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕