(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

ក្រសួងធនធានទឹកបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួល ដែលជាហេតុបង្កលក្ខណៈងាយស្រួល ក្នុងការកកើតឡើងនូវស្រទាប់កំដៅ (heat low pressure cell) បណ្តាលឲ្យសីតុណ្ហភាពកើន នឹងអាចមានភ្លៀងដោយអន្លើ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C * អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។

២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C * អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។

៣៖ តំបន់មាត់សមុទ្រ * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C * អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕