(បន្ទាយមានជ័យ)៖ ដោយអនុវត្តតាមការណែនាំពីឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ លោកអនុសេនីយ៍ឯក ប៊ុន ឆាយដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ សហការជាមួយអជ្ញាធរភូមិ សង្កាត់ ចុះផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន ដល់ប្អូនៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាសាមគ្គីមានជ័យ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សិស្សចូលរួមចំនួន ៧១នាក់ ស្រី៤១នាក់។

សូមបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ និងអាជ្ញាធរសង្កាត់ ចុះផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀននេះគឺ ការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នឹងបង្ការទប់ស្កាត់រាប់បទល្មើសគ្រប់ប្រភេទ។ល។ ដើម្បីអនុវត្ត ៧ចំណុចភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអនុសេនីយ៍ឯក ប៊ុន ឆាយដែន ក៏បានផ្តែផ្តាំដល់សិស្សានុសិស្សនឹងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋរស់នៅ បើមានអសន្តិសុខ ត្រូវរាយការណ៍បន្ទាន់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឬកងកម្លាំងឈរជើងតាមគោលដៅនៅជិតផ្ទះរបស់បងប្អូន ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទទាន់ហេតុការណ៍ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ មានលេខ៖ ០៩២ ២២ ៥០ ៥៥ ដើម្បីចាត់កម្លាំងចុះទៅជួយអន្តរាគមន៍នឹងបង្ក្រាបបទល្មើសបានទាន់ពេលវេលាផងដែរ៕