(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ លោក រ៉ូហ្វី អូស្មាន ប្រធានសមាគមសម្ពន្ធ័យុវជនមុស្លិមកម្ពុជា រាជធានីភ្នំពេញ តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដោយមានការចូលរួមពីលោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលភ្នំពេញ, លោក អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាល និងចែកអំណោយរបស់អង្គការ HASENE តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ចំនួន១៥០គ្រួសារ ស្ថិតនៅវិហារភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ឆ្លៀតក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បាននាំផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជាទីនឹករលឹកដល់ប្រជាពលរដ្ឋគ្រប់ៗគ្នាផងដែរ។

លោកបានលើកឡើងពីសមិទ្ធផលនានា ដែលខ្មែរឥស្លាមទទួលបានក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ដែលធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ហើយសម្ដេចបានបើកចំហររាល់អង្គការក្រៅប្រទេសនានា ដែលបានផ្ដល់អំណោយ ឬអាហារូបករណ៍ដល់សហគមន៍ឥស្លាម នៅក្នុងប្រទេសកម្ពុជា។

លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកម្ពុជា ឲ្យក្លាយជាប្រទេសដែលទទួលបានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។

លោកបានបន្ថែមថា សម្ដេចតេជោ ហ៊ុន សែន បានរិះរកគ្រប់មធ្យោបាយធ្វើឲ្យកម្ពុជាក្លាយប្រទេសមួយ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយលទ្ធផលល្អ និងមានការកោតសរសើរពីជុំវិញពិភពលោក។ លោកក៏បានលើកពីសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានរាជរដ្ឋាភិបាលកម្ពុជា ឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាមចូលរួមបម្រើការងារជាមួយ រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីជួយដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ។

លោក រ៉ូហ្វី អូស្មាន ក៏បានរំលែកទុក្ខដ៏សែនក្រៀមក្រំដល់ប្រទេសតួគី ដែលជួបប្រទះគ្រោះរំជួយដីដែលធ្វើឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋកន្លងមក និងបានថ្លែងអំណរគុណដល់អង្គការ ហាសាណាស់ ដែលតែងតែបរិច្ចាគគោគូរ បានជារាងរាល់ឆ្នាំ និងផ្ដល់អំណោយខែបួសជូនដល់ខ្មែរឥស្លាមនៅកម្ពុជា។ លោកសូមផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីថែរក្សាសុខសន្តិភាពឲ្យបានគ្រប់ៗគ្នាជាពិសេស គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយសូមគាំទ្របេក្ខភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។

អំណាយដែលបានចែកខាងលើក្នុងមួយកញ្ចប់ទទួលបាន អង្ករ១៥គីឡូក្រាម ប្រេងឆា២លីត្រ ស្ករស២គីឡូក្រាម ទឹកដោះគោ២កំប៉ុង មី១០កញ្ចប់ អំបិល១គីឡូក្រាម និងផ្លែល្មើ ០.៥គីឡូក្រាម។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ អង្គការហាសាណាស់ (Hasene) សហការជាមួយអង្គការ CMDF ក៏បានចែកអំណោយខែរ៉ាម៉ាឌន ដល់ប្រជាពលរដ្ឋចំនួន១៥០គ្រួសារផងដែរ នៅស្ថិតនៅឃុំបុឺស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ពិធីនោះ មានការចូលរួមពី លោក រ៉ូហ្វី អូស្មាន អនុប្រធានសមាគមយុវជនមូស្លីនកម្ពុជា តំណាងទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់, លោក ម៉ូត យ៉ូសុះ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងលោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត៕