(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិថ្លែងអំណរគុណប្រកបដោយក្តីសោមនស្សរីករាយយ៉ាងក្រលែងចំពោះ អ្នកឧកញ៉ា ជឹង សុភាព និងស្វាមី ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០,០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក សម្រាប់ថតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

ទន្ទឹមនឹងនេះ សម្តេចសូមថ្លែងនូវការកោតសរសើរដោយស្មោះចំពោះសន្តានចិត្តដ៏សប្បុរសថ្លៃថ្លារបស់អ្នកឧកញ៉ា និងស្វាមី ដែលបានរួមចំណែកគាំទ្រដល់ការផលិតខ្សែភាពយន្តភាគជាប្រវត្តិសាស្ត្ររបស់សម្តេច និងភរិយា។

ជាថ្មីម្តងទៀត ភរិយាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ ជូនចំពោះ អ្នកឧកញ៉ា និងស្វាមី ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពរទាំង ៥ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕