(ភ្នំពេញ)៖ ការប្រកួតប្រជែងឥទ្ធិពលមហាអំណាចកាន់តែខ្លាំងក្លា ខណៈប្រទេសមួយចំនួនក៏ផុយស្រួយក្នុងការរអិលធ្លាក់ចូលទៅក្នុងសង្គ្រាម។ ស្ថានភាពនេះធ្វើឱ្យកម្ពុជានឹកឃើញដល់ព្រឹត្តិការណ៍កាលពី៥៣ឆ្នាំមុននោះគឺរដ្ឋប្រហារលន់ នល់ ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ដែលបានទាញប្រទេសឱ្យធ្លាក់ទៅក្នុងសង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍។ តើអ្វីជាដើមចមនាំឱ្យកម្ពុជាមានសង្គ្រាមនេះ? តើមហន្តរាយកម្ពុជាកាលពីអតីតកាល មានចំណែករបស់បរទេសដែរឬទេ? តើអ្នកនយោបាយកម្ពុជាបច្ចុប្បន្ន គួរប្រកាន់នយោបាយដូចម្តេច ទើបអាចបញ្ចៀសកុំឱ្យកើតមានកំហុសដូចអតីតកាល?

នៅសប្តាហ៍នេះ កម្មវិធី Fresh Talk របស់អង្គភាពព័ត៌មាន Fresh News នឹងរៀបចំកិច្ចពិភាក្សាមួយក្រោមប្រធានបទ៖ «តើរដ្ឋប្រហារ ១៨មីនា ឆ្នាំ១៩៧០ បានផ្តល់មេរៀនអ្វីខ្លះ សម្រាប់នយោបាយកម្ពុជា?»

កិច្ចពិភាក្សានេះ មាននឹងមានវាគ្មិន៣រូបចូលរួមក្នុងនោះរួមមាន៖

១៖ លោក ម៉ារ យ៉ារិទ្ធ អ្នកជំនាញសារព័ត៌មានជាង៣០ឆ្នាំ
២៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជា
៣៖ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ

កិច្ចពិភាក្សានេះ នឹងត្រូវផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានា របស់ Fresh News វេលាម៉ោង ៧៖០០ យប់ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣ និងផ្សាយឡើងវិញនៅថ្ងៃអាទិត្យវេលាម៉ោង១១ ដល់ម៉ោង១២យប់៕