(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា បានយាងមកដល់មាតុភូមិកម្ពុជាវិញហើយ

២៖ ប្រធានាធិបតីកូរ៉េខាងត្បូង ជាន់ដីជប៉ុនជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំ ដើម្បីបើកទំព័រថ្មីនៃទំនាក់ទំនងប្រទេសទាំង២

៣៖ សម្តេចតេជោ ហ៊ុន សែន៖ តើមានអ្វីខុស ដែលកម្ពុជាពង្រឹងសមត្ថភាពកងទ័ពជើងទឹក? ទឹកដីនេះជាទឹកដីកម្ពុជា !

៤៖ ប្រធានាធិបតីស៉ីរីបង្ហាញការស្វាគមន៍ ចំពោះលទ្ធភាពនៃការបង្កើនវត្តមានយោធារុស្ស៉ី នៅក្នុងប្រទេសរបស់លោក

៥៖ សម្តេចតេជោ ហ៊ុន សែន៖ មិនថាអស់ថវិកាប៉ុន្មានទេ ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ

៦៖ បារាំងរងការចោទប្រកាន់ថា ពន្យឺតពេលផ្តល់ជំនួយជាង ២ពាន់លានដុល្លាររបស់ EU សម្រាប់អ៊ុយក្រែន

៧៖ សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យដាក់តម្លៃលើចំណីអាហារ និងយកចិត្ដទុកដាក់ លើសុវត្ថិភាពចំណីអាហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

៨៖ លោក ពូទីន ចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកនៅពីក្រោយ «ការវាយប្រហារភេរវកម្ម» លើបំពង់បង្ហូរប្រេង Nord Stream កាលពីឆ្នាំមុន

៩៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំភ័យស្លន់ស្លោទៅដកលុយពីធនាគារ រឿងធនាគារអាមេរិកដួលរលំ មិនប៉ះពាល់ដល់កម្ពុជាទេ សូមជឿជាក់លើសមត្ថភាពគ្រប់គ្រង របស់រាជរដ្ឋាភិបាល

១០៖ ប្រមុខការពារជាតិអាមេរិក និងរុស្ស៉ី ពិភាក្សាគ្នាតាមទូរស័ព្ទ ក្រោយឧប្បត្តិហេតុយន្ដហោះដ្រូន

១១៖ ធនាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិករងផលប៉ះពាល់តិចតួចពីការដួលរលំធនាគារនៅអាមេរិក

១២៖ សម្តេចតេជោ ហ៊ុន សែន សោកស្តាយចំពោះករណីឆេះព្រះរាជដំណាក់ខេត្តសៀមរាប និងជំរុញការជួសជុលឱ្យបានត្រឹមត្រូវ

១៣៖ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយមួយគ្រាប់ មុនជំនួបកំពូលជប៉ុន-កូរ៉េខាងត្បូង

១៥៖ សម្តេចតេជោ ហ៊ុន សែន ព្រមានទម្លាយលិខិតរបស់រដ្ឋមន្ត្រីមួយចំនួន ដែលមានកំហុសឆ្គងតាមបណ្តាញសង្គម

១៦៖ នាយករដ្ឋមន្រ្តីសិង្ហបុរី ថានឹងធ្វើការជាមួយឥណ្ឌូណេស៉ី អាស៊ាន និង UN ដើម្បីជំរុញផែនការសន្តិភាពមីយ៉ាន់ម៉ា

១៧៖ សម្តេចតេជោ ហ៊ុន សែន បន់ស្រន់ឱ្យបារមីព្រះអង្គចេកព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថារាជរដ្ឋាភិបាលនិងបក្សប្រជាជនដុតព្រះរាជដំណាក់

១៨៖ ក្រុមហ៊ុនផលិតអាវុធឥណ្ឌា-រុស្ស៉ី សម្លឹងឆ្ពោះទៅរកការលក់មីស៉ីលតម្លៃប្រហែល ២០០លានដុលា្លរ ឲ្យប្រទេសឥណ្ឌណេស៉ី

១៩៖ សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរនៅកម្ពុជា, ប្ដូរពីសង្គ្រាម មកសន្ដិភាព និងការអភិវឌ្ឍ

២០៖ ចិនរារាំងអាមេរិកមិនឱ្យផ្សាយកិច្ចប្រជុំរបស់ UN ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើង

២១៖ សម្តេចតេជោ ហ៊ុន សែន អង្វរករដល់រដ្ឋមន្ត្រីទាំងឡាយកុំខ្ជីខ្ជា ត្រូវពិនិត្យឱ្យច្បាស់លើលិខិត ទាំងអក្ខរាវិរុទ្ធ និងការដាក់ថ្ងៃខែ មុនចុះហត្ថលេខាដាក់ជូនសម្តេច, មានតែក្រសួងចំនួន៤ ដែលធ្វើលិខិតបានល្អ និងមិនវែងឆ្ងាយ

២២៖ គ្រូបង្រៀន៥០,០០០នាក់ នាំគ្នាធ្វើកូដកម្មនៅនូវែលសេឡង់ ជុំវិញបញ្ហាប្រាក់ខែនិងលក្ខខណ្ឌការងារ ចំពោះមុខការកើនឡើង នៃតម្លៃសម្រាប់ការរស់នៅប្រចាំថ្ងៃ

២៣៖ សម្តេចតេជោ ហ៊ុន សែន គាំទ្រសេចក្តីណែនាំរបស់ក្រសួងអប់រំ ពាក់ព័ន្ធការនាំសិស្សលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

២៤៖ វិភាគអន្តរជាតិ៖ តាមរយៈនាវាមុជទឹកនុយក្លេអ៊ែរ, តើអ្វីទៅជាសារដែលអាមេរិក អង់គ្លេស និងអូស្រ្តាលី ចង់ផ្ញើទៅចិន?

- ព័ត៌មាន Fresh News plus

១៖ សល់តែ៥០ថ្ងៃទៀតប៉ុណ្ណោះ ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២

២៖ TikTok អាចនឹងផ្តាច់ខ្លួនចេញពីក្រុមហ៊ុន ByteDance របស់ចិន ប្រសិនបើនៅតែស្ថិតនៅក្រោមការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក

៣៖ Samsung ត្រៀមខ្លួនជាស្រេចក្នុងការចាប់ផ្ដើមផលិតបន្ទះឈីប 4nm ជំនាន់ទីបី

៤៖ Ibrahimovic ត្រឡប់ចូលក្រុមជម្រើសជាតិស៊ុយអែត ក្រោយអវត្តមាន១ឆ្នាំ

៥៖ អូទ្រីស នឹងបន្តស្ថិតក្នុងប្រតិទិន Formula One រហូតដល់ឆ្នាំ២០២៧


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)