(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានទទួលដំណើរទស្សនកិច្ច របស់គណៈប្រតិភូការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងមន្រ្តីសិទ្ធិមនុស្សនៃ OHCHR ប្រចាំកម្ពុជា។

គណៈប្រតិភូ ដឹកនាំដោយលោកស្រី Ms Roueida EI Hage តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងមន្រ្តីសិទ្ធិមនុស្ស នៃ OHCHR ប្រចាំកម្ពុជា ដែលអមដោយគណៈ ប្រតិភូពីក្រសួងសង្គមកិច្ចដឹកនាំដោយលោក សុខ ប៊ុនថា រដ្ឋលេខាធិការ រួមទាំងគណៈប្រតិភូ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះធ្វើទស្សនកិច្ច ក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ។

ក្នុងឱកាសនោះក្រុមប្រតិភូសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដឹកនាំដោយលោកស្រី Ms. Roueida El Hage, OHCHR Country Representative បានសម្តែងនូវការសាទរជាខ្លាំង អំពីការយកចិត្តទុកដាក់ ដល់ជនរងគ្រោះពីគ្រប់អ្នកពាក់ព័ន្ធរួមទាំងអស់ ហើយមានវឌ្ឍនភាពកាន់តែប្រសើរឡើង ក្នុងការផ្ដល់សេវា និងទីកន្លែងស្នាក់នៅ និងការចូលរួមរបស់គណៈប្រតិភូ បានសាទរ ការបើកបង្ហាញទិដ្ឋភាពទាំងស្រុង នូវកម្មវិធី ការផ្តល់សេវាទូទៅ ក្នុងមជ្ឈមណ្ឌល ដើម្បីអោយគណៈប្រតិភូសិទ្ធិមនុស្សយល់ ដឹង និងឃើញ អំពីការផ្តល់សេវា និងតួនាទីភារកិច្ចបុគ្គលិកបម្រើការ ដោយគ្មានការលាក់ កំបាំងនោះទេ។

លោកស្រី Ms. Roueida El Hage, OHCHR Country Representative តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅកម្ពុជា រួមទាំងមន្រ្តីសិទ្ធិមនុស្សនៃOHCHR ប្រចាំកម្ពុជា បានសម្តែងនូវការសាទរជាខ្លាំង អំពីការយកចិត្តទុកដាក់ ដល់ជនរងគ្រោះពីគ្រប់អ្នកពាក់ព័ន្ធរួមទាំងអស់ ទៅកាន់បងប្អូនស្នាក់នៅបណ្តោះអាសន្ន ក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ អំឡុងពេលបំពេញបេសកកម្មផ្លូវការនៅកម្ពុជា៕