(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន​ ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគត បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះតេលេក្រាមមួយ ដែលបានបន្លំប្រើប្រាស់ឈ្មោះ និងរូបរបស់លោក។

តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ លោកបណ្ឌិត បានលើកឡើងដូច្នេះថា៖ «សូមជម្រាបជូនសាធារណ:ជនឲ្យបានជ្រាបថា មានករណីដែលជនបោកប្រាស់បានបង្កេីតគណនីតេលេក្រាមដោយបន្លំប្រេីប្រាស់រូបភាព និងឈ្មោះឯកឧត្តមបណ្ឌិត ដេីម្បីផ្ញេីសារ ក្នុងគោលដៅបោកប្រាស់ ឬគោលបំណងផ្សេងៗ។ សូមបងប្អូន ពូមីង តាយាយមេត្តាជ្រាប និងប្រុងប្រយ័ត្នខ្ពស់បំផុត និងកុំចាញ់តាមការបោកប្រាស់របស់ក្រុមទាំងនេះ នាំឲ្យមានការខាតបង់ផលប្រយោជន៍ ឬទ្រព្យសម្បត្តិជាដេីម»