(ភ្នំពេញ)៖ ខ្ញុំបាទឈ្មោះ ភួង យូហុង និងភរិយាឈ្មោះ ឡិញ អេង ជាម្ចាស់កម្មសិទ្ធិដីដែលមានបណ្ណសម្គាល់សិទ្ធិលេខ G12 ០៤៦៧ ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានព្រំប្រទល់ខាងជើងទល់ឈ្មោះ ឡាយ គឹមថុង ខាងត្បូងទល់ឈ្មោះ ហុក លឹម ខាងកើតទល់ឈ្មោះ លាង ហេង ខាងលិចទល់ផ្លូវ។

ដីដូចមានក្នុងកម្មសិទ្ធិខាងលើ កាលពីឆ្នាំ២០០៥ ខ្ញុំបាទ និងខ្ញុំបានទិញពីឈ្មោះ ជួប សុង និងប្រពន្ធឈ្មោះ ម៉ៅ សុផល តែក្រោយមកដោយសារខ្ញុំបាទបានរុះរើផ្ទះដើម្បីធ្វើការសាងសង់ថ្មីក៏បាត់មិនដឹងទៅណារកមិនឃើញឡើយ។

អាស្រ័យដូចបានជំរាបជូនខាងលើ ខ្ញុំបាទ និងនាងខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំបាទបានបាត់ឯឝសារកម្មសិទ្ធិដីលេខG12 ០៤៦៧ ដូចមាននៅក្នុងពាក្យបណ្ដឹង ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ និងឯកសារយោងភ្ជាប់មកជាមួយដាក់ចូលទៅសាលាសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្រាប់ ។

ខ្ញុំបាទ និងនាងខ្ញុំសុំមិនទទួលខុសត្រូវ ចំពោះជនទាំងឡាយណាដែលរើសបានឯកសារខាងលើ ហើយយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងល្មើសច្បាប់ និងសូមជូនដំណឹងដល់សាធារណជនទាំងឡាយណា ដែលរើសបានឯកសារបណ្ណកម្មសិទ្ធិដីរបស់ខ្ញុំបាទ សូមមេត្តាយកមកប្រគល់អោយខ្ញុំបាទវិញដោយអនុគ្រោះ តាមរយះទូរស័ព្ឌលេខ​ ០១២​ ៥៣០​ ៥៦៩ ៕ សូមអរគុណ