(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៧៧,៤៧១នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៨,៨៤៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,២៦៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,០៦៨នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៣,៨៣២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០១,៤៥៥នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦០១,៣៧៩នាក់, ដូសទី៤ចំនួន ៥,១២៦,៦៣០នាក់, ដូសទី៥ចំនួន ១,៧៤៨,៩៦៤នាក់ និងដូសទី៦ចំនួន ៣០៦,៩៧៦នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕