(កោះកុង)៖ នៅព្រហស្បតិ៍ ទី៩ ខែមិនា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំនាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថរបស់ នាយសេនាធិការ តាមបណ្តាមូលដ្ឋានក្រុង ស្រុក ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ក្រោមការដឹកនាំ លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកនាយសេនាធិការ មូលដ្ឋានក្រុង ស្រុកទាំង៧ លោកប្រធានមន្ទីរ និងក្រុមជំនួយការ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បី ពង្រឹងការអនុវត្តតួនាទី ភារកិច្ច របស់នាយសេនាធិការអោយបានត្រឹមត្រូវ បង្កើនគុណភាព និងភាពរឹងមាំរបស់នាយសេនាធិការ តាមបណ្តាមូលដ្ឋានក្រុង ស្រុក ចំណុះបញ្ជាការដ្ឋាន អោយបានកាន់តែប្រសើរ៕