(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ស្ត្រីរួមគ្នារក្សា សុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុ សារឹទ្ធ ប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ, លោក ឃ្លាំង ហួត សមាជិកអចិន្ត្រៃយគណបក្សរាជធានីភ្នំពេញ អនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ និងលោកស្រី អ៊ួង សុផល្លា, លោក ឡោក ឆាយ អនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ និងលោក លីម សុភា ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ។

ក្នុងនោះក៏មានការចូលរួមពី អនុប្រធានក្រុមការងារចុះជួយខណ្ឌ, សមាជិកអចិន្ត្រៃយ៍គណបក្ស, ប្រធានអង្គភាព ការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ, ប្រធានក្រុមការងារចុះជួយខណ្ឌ, ប្រធានគណបក្សសង្កាត់, ស្ត្រីជាបណ្តាញចលនាស្ត្រីខណ្ឌ-សង្កាត់-ភូមិ, អនុសាខាសមាគមនារីខណ្ឌ និងមន្ត្រីខណ្ឌជាស្ត្រី។

ក្នុងឱកាសដ៏វិសេសនេះ គណៈអធិបតីក៏បានជូននូវវត្ថុអនុស្សាវរីយ៍ដល់សមាជិកា ដែលបានចូលរួមចំនួន១០៥នាក់ ដោយក្នុងមួយនាក់ទទួលបាន ក្រណាត់អាវ១, ក្រម៉ា១ និងថវិកា៥០,០០០រៀល៕