(ភ្នំពេញ)៖ ​គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៨៖០០នាទីព្រឹក។

យោងតាមសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលនៃកិច្ចប្រជុំខាងលើបានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់ យកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៨៖០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖

*១៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពីសកម្មភាព និងលទ្ធផលការងារ របស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៩ និងលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។

*២៖ ពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា៕