(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ លោក អូអ៉ិណូ​ អ៉ីស៊ូហ្ស៉ី​ ឯកអគ្គរាជទូត​សុឆន្ទៈ​ជប៉ុន​ថ្មី​ ប្រចាំកម្ពុជា​ បានអញ្ជើញចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារមួយចំនួន ជាមួយលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្ររាម៊។

នៅក្នុងកិច្ចពិភាក្សាគ្នានេះ ភាគីទាំង២ បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក និងការសិក្សាស្វែងយល់អំពីកិច្ចសហប្រតិបត្តិការ ការទំនាក់ទំនងដ៏មានសារៈសំខាន់ ដែលអាចនឹងសហការជាមួយគ្នានាពេលអនាគត។

ភាគីទាំង២ បានចាត់ទុកថា ការចូលសំចតនាវាកងស្វ័យការពារជើងទឹកជប៉ុន​នៅខែមីនា​ និងខែមេសា​ ឆ្នាំ២០២៣ខាងមុខ​ គោលបំណងដើម្បីរឹតចំណងសាមគ្គីភាព​ មិត្តភាពរឹងមាំយូរអង្វែង​ និងបង្កើនកិច្ចសហការ​ឲ្យកាន់តែស៉ីជម្រៅ៕