(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានប្រកាសទទួលស្គាល់ចំនួន៣ ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ក្រុមហ៊ុនទាំង៣នោះ រួមមាន ក្រុមហ៊ុន ស៊ី ភី អែល ខេមបូឌា ប្រភើធី លីមីតធីត (C.P.L Cambodia Properties Limited), ក្រុមហ៊ុន មេហ្គា អាសិត មេនេចមិន (Mega Asset Management Co., Ltd.) និងក្រុមហ៊ុន ខូហ្ស៊ីហូម ឯ.ក (Cozy Home Co., Ltd.)៕